ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.និងសហការី បាន​​​អញ្ជេី​ញ​ ក្នុងកម្មវិធី ” គ.ល.ក.បរិច្ចាគឈាមដោយស្ម័គ្រចិត្ត២០២៤ “ក្រោម មូលបទ “ឈាមម្នាក់ ជួយជីវិត ម្នាក់”

ភ្នំពេញ៖ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២៤
នេះបាន​​​អញ្ជេី​ញ​ជាអធិបតីក្នុងកម្មវិធី ” គ.ល.ក.បរិច្ចាគឈាមដោយស្ម័គ្រចិត្ត២០២៤ ” ក្រោម មូលបទ “ឈាមម្នាក់ជួយជីវិត ម្នាក់” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់ គ.ល.ក.ទាំងអស់ក្នុងគោលបំណងសាមគ្គីភាពសម្រាប់បុព្វហេតុដ៏ឧត្ដមនៃការជួយសង្គ្រោះជីវិតមនុស្ស។
ក្រៅពីនេះ បេសកកម្ម​ដ៏ធំរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.និងថ្នាក់ដឹកនាំ​​ គឺចុះផ្សព្វផ្សាយ​ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅទូទាំងប្រទេស ដែលកំពុងតែក្លាយជា​«យុទ្ធនាការបង្រ្កាបល្បែងខុសច្បាប់នៅកម្ពុជា» យ៉ាងក្តៅគគុកផងដែរ។​
យុទ្ធនាការខាងលើ​នេះគឺ ស្រប​ តាមរយៈ​​គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានចេញបទបញ្ជាររួចហើយ ដោយអនុវត្តបានយ៉ាងម៉ឺងម៉ាត់បំផុត។
ដោយ​ឡែកខាង អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កន្លងមកបានចុះបានចុះផ្សព្វផ្សាយតាមបណ្តាខេត្តក្រុងជាបន្តបន្ទាប់ដូចជា នៅបាត់ដំបង តាកែវ កំពង់ចាម កំពង់ស្ពឺ និងកណ្តាល ហើយខេត្តទាំងនោះ គឺបានបិទអស់រួចហើយដែរ រួចបន្តធ្វើ​នៅតាមបណ្តាខេត្តមួយ​ចំនួនទៀត ដូចព្រៀងរលឹម​ ដើម្បីការពារ​ផល​ប្រយោជន៍ជាតិនិងប្រជាជន​កម្ពុជា។​​