ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤នេះរៀបានបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី។
កម្មវិធីនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន,លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច, លោកស្រី សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មព្រមទាំង លោកលោកស្រី តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបផ្សេងទៀតផងដែរ។