ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ ថ្មគ្រែខេត្តចេះ បានបង្ក្រាបបទល្មើសដឹកសត្វព្រៃប្រភេទជ្រូកព្រៃចំនួន21.5 គីឡូកន្លះ និងប៉ូតូវេវអាវហ្វាមួយគ្រឿងពណ៌ខ្មៅអត់ផ្លាកលេខ

ភ្នំពេញ:មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែខេត្តក្រចេះកាលពីថ្ងៃទី6 ខែ ឧស ភា ឆ្នាំ 2024 វេលាម៉ោង 9.30នាទីព្រឹករែបង្ក្រាបបទល្មើសដឹកសត្វព្រៃប្រភេទជ្រូកព្រៃចំនួន21.5 គីឡូកន្លះ និងប៉ូតូវេវអាវហ្វាមួយគ្រឿងពណ៌ខ្មៅអត់ផ្លាកលេខ ស្ថិតនៅចំណុចភូមិដីសម្បទានការកុត់ ឃុំសំបុក ស្រុកជិតបូរី ខេត្ត ក្រចេះ ។
វត្ថុតាងខាងលើត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែយក មកដុតកម្ទេចចោលនៅន្លែងរដ្ឋបាលព្រៃឈើសួនអាពាហ៍ពិពាហ៍ស្ថិតក្នុងសង្កាត់ថ្មគ្រែ។
នៅក្នុងការបង្ក្រាបនេះដែរពលរដ្ឋរស់នៅភូមិដីសម្បទានការកុត់ឃុំសំបុកស្រុកចិត្តបុរីខេត្តក្រចេះមានការត្រេកអរជាខ្លាំងចំពោះចំណាត់ការបង្ក្រាបរបស់មន្ត្រីរដ្ឋបាលព្រៃឈើសង្កសង្កាត់ថ្មគ្រែជាខ្លាំង។

ប្រជាពលរដ្ឋស្នើសុំឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនឹងមន្ត្រីពាក់ព័ន្ធបង្ក្រាបប ទល្មើសនៅក្នុងទឹកដីខេត្តក្រចេះសូមជួយមានចំណាត់ការបង្ក្រាបនិងជួយទប់ស្កាត់ការជួញដូរសត្វព្រៃនៅក្នុងទឹកដីខេត្តក្រចេះឲ្យបានបន្ថែមទៀតផងទាន។