ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្ត

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បា​ន​រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាពលោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្តទាំង២៥ និងលោក លោកស្រី ជាអនុប្រធាននាយកដ្ឋានផងដែរ។
គោលបំណងនៃកិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្ត និងស្វែងរកបញ្ហាប្រឈម ចំណុចខ្លាំង ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងពេលបំពេញការងារ និងលើកទិសដៅអនុវត្តបន្តក្នុងខែមិថុនា ឆ្នាំ២០២៤។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិស្វាគមន៍ និងបើកកិច្ចប្រជុំរបស់ឯកឧត្ដមប្រតិភូ ប្រធានអង្គប្រជុំ
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦ និងសាខា ក.ប.ប. ទាំង២៥
៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង
៤. អនុសាសន៍ និងផែនការអនុវត្តបន្ត របស់លោក​ប្រតិភូ
៥. បញ្ហាផ្សេងៗ