ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព»

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំធ្វើឡើង ក្នុងគោលបំណងពិភាក្សា​អំពីលទ្ធភាពក្នុងការ​ជំរុ​ញ​​ឱ្យមានការផ្លាស់ប្តូរពីប្រភេទរថយ​ន្តដឹកទំនិញ ទៅជាប្រភេទរថយន្តដឹកអ្នកដំណើរសម្រា​ប់​កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅកម្ពុជា។

គួរបញ្ជាក់ជូនដែរថា កន្លងមក ក្រសួងក៏បានរៀបចំសិក្ខាសាលាចំនួន ៥លើករួចមកហើយ ដើម្បីស្វែងរកយន្តការផ្លាស់​​ប្តូរជាបណ្តើរៗនូវ​មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង​ផា​សុក​ភាព​ជាងមុនត្រឹមឆ្នាំ២០២៧ ហើយថ្ងៃនេះក៏ជាលើកទី៦ ដែលក្រសួងបានរៀបចំសិក្ខាសាលានេះ​ឡើង៕

#MLVT #HENGSour #បសស #NSSF