ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប

ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ និងក្រុមហ៊ុន។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់ខ្មែរ ដែលមានសក្តានុពលមួយចំនួនទៀត ដូចជាស្វាយ ចេកអំបូងលឿង កៅស៊ូ និងអង្ករជាដើម ដែលត្រូវការក្រុមហ៊ុនផ្សព្វផ្សាយ ធ្វើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។

លោករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួង គឺការជំរុញសហគមន៍កសិកម្មទំនើប ដែលជួយដល់ក្រុមហ៊ុនក្នុងការប្រមូលទិញ និងធ្វើកិច្ចសន្យាជាមួយសហគមន៍ផលិត ហើយក្រសួងនឹងជួយគាំទ្របន្ថែម ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ និងមានផលចំណេញពិតប្រាកដដល់គ្រប់ភាគីពាក់ព័ន្ធ៕