ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ កែវ​ សុខឃាង​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា និងប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​ ត្រូវ​បាន​ដកបញ្ឈរជេីងទាំងពីរនាក់​បងប្អូន​ ដោយសង្ស័យ​ពាក់ព័ន្ធ​រឿង​ពុករលួយ​?

ភ្នំពេញ: ប្រភព​ព័ត៌មានពី​មន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង មន្រ្តីគយបានឲ្យដឹងថា​ ឥឡូវនេះលោក​ កែវ​ សុខឃាង​ អគ្គនាយក​រង​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ រួមទាំង​ប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​ដែរ​ត្រូវ​បាន​ដកបញ្ឈរជេីងទាំងពីរនាក់​បងប្អូន​ ដោយមសនការ​សង្ស័យ​ ពាក់ព័ន្ធ​រឿង​ពុករលួយ​?។

ទាក់ទងនិងការដកដំណែង លោក កែវ សុខឃាង ខាងលើនេះ មជ្ឈដ្ឋាននានាកំពុងមើលថា ប្រសិនបេីដកដំណែងហេីយ គួរតែ​ស្ថាប័ននៃអង្គភាពប្រឆាំងអំពើពុករលួយគួរ ស្រាវជ្រាវ​ស៊េីបអង្កេត​រឿងនេះចាត់វិធានការតាមច្បាប់។
សារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពី លោក​ កែវ​ សុខ ឃាង​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​ រួមទាំង​ប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ មន្រ្តី​គយ​បាននៅឡើយទេ។

ក្នុងករណីរកឃើញដូចការចោទប្រកាន់នោះ អង្គភាពប្រឆាំងអំពើ ពុករលួយគួររឹបអូស​ទ្រព្យ​សម្បត្តិ​ថែមទៀត​ទេីបជាការ​ល្អ ដេីម្បី​ជាការ​ព្រមាន​មន្រ្តី​ផ្សេងៗ​កុំអោយ​ប្រព្រឹត្ត​អំពើ​ពុករលួយបន្តទៀត ខណៈដែលអាណត្តិទីនេះគឺជា​ អាណត្តិនៃការកែទម្រង់និងវះកាត់របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ប្រភព​បានបន្ថែម​ថា​ លោក​ កែវ​ សុខឃាង​ និង​ប្អូន​ប្រុស​ឈ្មោះ​ កែវ​ អង្កាម​ ត្រូវ​ថ្នាក់​លេីរបស់ខ្លួន​អោយទៅ​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រៀងរាល់​ថ្ងៃ​ធ្វើ​ការ​ ។

យោងតាមប្រភពព័ត៌មានមួយទៀតបានបន្ថែមថា លោក​ កែវ​ សុខឃាង ជាបុគ្គលនេះល្បីយូរហើយ តាំងពីនៅជាមេគយចល័តមកម្ល៉េះ ហើយមានទ្រព្យសម្បត្តិហូរហៀនិងចាយមិនអស់អស់ផង។ ប៉ុន្តែបែបការបញ្ឈរជើងនេះ តែមួយរយៈសិនបន្តិចទៀតអោយចូលវិញឡើងធំជាងមុនទេដឹងពីង។

SIGN IN
Welcome!Log into your account
your username
your password
LOG IN
Forgot your password?
PASSWORD RECOVERY
Recover your password
your email
SEND MY PASS
Logo
Home ព័ត៌មានជាតិ
ព័ត៌មានជាតិព័ត៌មានអន្តរជាតិ
លោក កែវ សុខឃាង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ ព្រមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម ត្រូវបានដកបញ្ឈរជើង
By អធិតបី -May 30, 2024016

ដោយៈ អធិបតី
ភ្នំពេញៈ តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា លោក កែវ សុខឃាង អតីតមេគយចល័តទូទាំងប្រទេស បច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម អតីតមេគយចល័តតំបន់៣ ឈរជើងនៅផ្លូវជាតិលេខ៤ស្រែអំបិល ត្រូវបានដកបញ្ឈរជើងឲ្យមកបង្ហាញខ្លួននា នាយកដ្ឋានបុគ្គលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារៀងរាល់ថ្ងៃធ្វើការ។ ប្រភពខ្លះទៀតបង្ហើបថា ករណីនេះ ដោយសារតែពួកគាត់ជាប់ការសង្ស័យពាក់ព័ន្ធនឹងការផ្តល់ព័ត៌ មានឲ្យទៅក្រុមប្រឆាំងក្រៅប្រទេសវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា និងមេគយកម្ពុជារបស់ខ្លួន។

បើតាមផេកផ្លូវការរបស់លោក ផែង វណ្ណៈ នៅព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសរសេរសារបង្ហោះជាបន្តបន្ទាប់ថា តាមប្រភពពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហើបឱ្យដឹងថា លោក កែវ សុខឃាង អគ្គនាយ ករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម មន្រ្តីគយ ដែរត្រូវបានដកបញ្ឈរជើងទាំងពីរនាក់បងប្អូនពីបទសង្ស័យពាក់ព័ន្ធរឿងពុករលួយ។ លោកសរសេរទៀតថា បើដកដំណែងហើយគួរតែស្រាវជ្រាវស៊ើបអង្កេតរឹបអូសទ្រព្យសម្បត្តិថែមទៀតទើបល្អ ដើម្បីជាការព្រមានមន្រ្តីផ្សេង
ៗកុំឱ្យប្រព្រឹត្តអំពើពុករលួយ។

ប្រភពដដែលបានបន្ថែមថា លោក កែវ សុខឃាង អតីតមេគ យចល័យទូទាំងប្រទេស និងប្អូនប្រុសឈ្មោះ កែវ អង្កាម អតីតមេគយចល័តតំបន់៣ ឈរជើងផ្លូវបំបែកស្រែអំបិល ត្រូវថ្នាក់លើរបស់ខ្លួនឱ្យទៅបង្ហាញខ្លួននៅ នាយកដ្ឋានបុគ្គលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀងរាល់ថ្ងៃធ្វើការ។

ដោយឡែកប្រភពក្រៅផ្លូវការបានឲ្យដឹងថា ការដកតំណែងរបស់លោក កែវ សុខឃាង និងប្អូនប្រុស កែវ អង្កាម បានធ្វើឡើងក្រោយពីមន្ត្រីជំនាញរកឃើញ និងសង្ស័យថា អ្នកទាំងពីរនាក់ព្រោះតែចង់បានតំណែងធំនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលួចផ្តល់ព័ត៌មាន ឲ្យបណ្តាញព័ត៌មានប្រឆាំងនៅក្រៅប្រទេសបើកការវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចង់បានតំណែង។

មន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ពិតជាមានការដកបញ្ឈរជើងមន្ត្រីគយទាំងពីរនាក់បងប្អូនខាងលើមែន គឺរឿងនិយាយបរិហារកេរ្ដិ៍លោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋាមន្ត្រីនៃកម្ពុជា។ រឿងនេះកើតមានឡើងរយៈពេលពីរបីថ្ងៃមកហើយ។

ចំណែកនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សែ សុឃន អគ្គនាយករង គយ និងរដ្ឋាករកម្ពុជា និងជាអ្នកនាំពាក្យគយ គេមិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ៕