ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល

(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» និងសហការី នាព្រឹកថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤នេះបាន ចូលរួមអម លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ក្រោមអធិបតីភាព លោក ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។

សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល ត្រូវបានពិនិត្យ និងពិភាក្សារយៈពេលពីរថ្ងៃមកហើយ ដោយមានការចូលរួមមតិ យោបល់ ពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ មានខ្លឹមសារកាន់តែស៊ីជម្រៅ និងសង្គតិភាព។