ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែនត្រូវក្រុមហ៊ុនចែកចាយបេតុង សូមអញ្ជើញចូលខ្លួនបំពេញកាតព្វកិច្ចលើឧបករណ៍ដែលអាចជួញដូរបាន

ភ្នំពេញ:ក្រុមហ៊ុនចែកចាយបេតុង បានសូមអញ្ជើញ លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ចូលខ្លួនដោះស្រាយប្រាក់បំណុលថ្លៃបេតុងដែលនៅជំពាក់នាពេលកន្លងមក ដ្បិតអីលោកបានចេញ មូលប្បទានប័ត្ររបស់ធនាគារស្ថាបនា (សែក) លេខ ៥៩៩៧៥៦ ដែលមានតម្លៃទឹកប្រាក់ ៥២២២.៧៤ដុល្លារ ជូនដល់ក្រុមហ៊ុនបេតុងយើងខ្ញុំផងដែរ ប៉ុន្តែនៅពេលដែលតំណាងក្រុមហ៊ុនបេតុងយើងខ្ញុំទៅបើកលុយពីធនាគារស្ថាបនា ឬហៅថា គ្លៀសែក នោះ ស្រាប់តែក្នុងគណនីរបស់ លោក ថាន់ ចាន់ណា មិនមានសាច់ប្រាក់នោះទេ។

យោងតាមឯកសារបញ្ជាក់ថា” យើងខ្ញុំជាក្រុមហ៊ុនចែកចាយបេតុង សូមអញ្ជើញ លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ចូលខ្លួនដោះស្រាយប្រាក់បំណុលថ្លៃបេតុងដែលនៅជំពាក់នាពេលកន្លងមកនោះផង ព្រោះលោកបានជំពាក់ថ្លៃបេតុងនេះតាំងពី ខែសីហា ឬ ខែកញ្ញា ឆ្នាំ២០២៣ មកម៉្លេះ”។
ឯកសារខាងលើរបស់ក្រុមហ៊ុនបន្ថែមថា យើងខ្ញុំបានទំនាក់ទំនងទៅ លោក ថាន់ ចាន់ណា រឿងសែកស្អុយ ឬសែកអត់សាច់ប្រាក់នេះ ច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីធ្វើយ៉ាងណា ឱ្យលោកចូលខ្លួនមកដោះស្រាយប្រាក់បំណុលនេះ ប៉ុន្តែលោកមិនបានចូលមកទូទាត់ដោះស្រាយនោះទេ។
នេះចាត់ទុកជាការជូនដំណឹង ចំពោះរឿងបំណុលថ្លៃបេតុងដល់ លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ដែលចេញសែករបស់ធនាគារស្ថាបនា លេខ ៥៩៩៧៥៦ ក្នុងទឹកប្រាក់ ៥២២២.៧៤ដុល្លារ តម្កល់សម្រាប់ផ្សងថ្លៃបេតុង ប៉ុន្តែសែកស្អុយ គ្មានសាច់ប្រាក់, ហើយនៅពេលក្រុមហ៊ុនយើងខ្ញុំទំនាក់ទំនងទៅលោក គឺរូបលោកបានធានាអះអាងជាមួយក្រុមហ៊ុនយើងខ្ញុំ ចំនួន ៣ដង រួចមកហើយថា នឹងសងប្រាក់ ប៉ុន្តែលោកមិនបានអនុវត្តន៍តាមការសន្យានោះទេ។
សារព័ត៌មាន ដេលីខ្មែរ ស្វាគមន៍ការឆ្លើយតបពីលោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ជុំវិញករណីខាងលើនេះ។ការដែលក្រុមហ៊ុនចែកចាយបេតុងយើងខ្ញុំ ទទួលយ កចំពោះការធានាអះអាងរបស់ ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ដល់ទៅ ៣ លើកនេះ គឺចាត់ទុកថា ជាការយោគយល់របស់ក្រុមហ៊ុន ដល់ លោក ថាន់ ចាន់ណា ក្នុងន័យម នោសញ្ចេតនារួចទៅហើយ ដូច្នេះ គិតមកដល់ពេលនេះ លោក ថាន់ ចាន់ណា បានជំពាក់ប្រាក់ថ្លៃបេតុងរបស់ក្រុមហ៊ុនយើងខ្ញុំ អស់ពេល ៩ខែ មកហើយ ល្មមដល់ពេលដែលលោកត្រូវចូលខ្លួនសងបំណុល ឬដោះស្រាយបំណុលនេះហើយ មុនពេលដែលក្រុមហ៊ុនចែកចាយបេតុងយើងខ្ញុំ មានវិធានការផ្លូវច្បាប់ ស្ដីពីបទ ” មិនបំពេញកាតព្វកិច្ចលើឧបករណ៍ដែលអាចជួញដូរបាន ” សូមរំលឹកលោក ថាន់ ចាន់ណា ម្ចាស់បុរីចាន់ណាលែន មេត្តាចូលខ្លួនដោះស្រាយផង។