ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យបានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ក្នុងតំណែងថ្មីសង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…!
។
ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ព
ង្រាយមន្រ្តីគយចល័តគ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរ
ដើម្បីទប់ស្កាត់អំពើរត់ពន្ធ។
ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូ
លមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា
ឡើងកាន់តំណែងភ្លាមតម្រូវអោយមានរាប់ក្បាលឡានបង់លុ
យច្រើនៗដោយលើកហេតុផលថាដើម្បីរកចំណូលចូលជាតិ
តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូ
លជាតិ។
ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ
បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ
មានតែអង្គភាព ACU
ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ
ស៊ីថា ជាអតីតជាប្រធានសាខាគយនិងរដ្ឋខេត្តបន្ទាយមានជ័យ
ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែង
ជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័
យពីរឿងពុករលួយថាមិនធម្មតានោះ !
មិនតែប៉ុណ្ណោះភាពល្បីល្បាញ របស់លោក នូ ស៊ីថា
មិនត្រឹមតែល្បីថាជានាយគយពូកែរចាប់ជម្រឹតគោះឈ្មួញ
ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើចាប់តាំងពីមន្រ្តីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារប្រធានសាខាប្រធាននាយកដ្ឋានគយចល័តថាពីចេះពូកែឱបដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធានសាខាគយប្រចាំខេត្តបន្ទាយមានជ័យ
ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែង
ប្រធាននាយកដ្ឋានគយចល័តយ៉ាងត្រេកត្រអាលបំផុត។
ភាពមិនប្រក្រតីក្រុមមន្រ្តីថ្នាក់ក្រោមនិងឈ្មួញបានរិះគន់ទៀតថា
គ្រាន់តែបានចូលកាន់តំណែងភ្លាមបានចាត់តាំងមន្រ្តីអោយចុះ
ប្រចាំការដាក់ប៉ុស្តិតាមគោលដៅគាបចាប់ជម្រឹតក្រុមឈ្មួញ
អោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយ
កំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង
និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ !ទំនងដូចជាឆ្លៀតឱកាសដឹងដែលថ្មីៗនេះលោក នូ ស៊ីថាត្រូវបានមន្រ្តីគាំទ្រគាត់បានលួចខ្សឹបថា
បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោ ជន៍ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយលួចឃុបឃឹតជាមួយក្រុមឈ្មួញដែលជាម៉ូយចាស់របស់មេគយ អតីត ឆែ សុធា
ដែលជាបុរសមុខក្រាស់មហាពុករលួយមានខ្នងក្រាស់អាចពន្យាកំណើតបានពីរបីឆ្នាំជាបន្តបន្ទាប់នោះ ។
គួរំលឹកថា ៖ មុនបានមកកាន់តំណែងជាប្រធានសាខាគយខេត្ត និងប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា ជាមន្រ្តីគយនៅទិសឧត្តរនៃប្រទេសហើយដោយសម្លឹងពីផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បីឆាប់ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះ បុរស នូ ស៊ីថា ក៌បានសូកប៉ាន់ជ្រែរត់ការយកតំណែងខ្លាញ់តែម្តង
ទីបំផុត ដោយសារតែអំណាចលុយរបស់លោក នូ ស៊ីថា
ក្រាស់ឃ្មឹកធំនោះ ចំបង្អែករស័រធំក៌បានផ្លោះមេឃឡើងធ្វើជាស្តេចត្រាញ់គយប្រចាំខេត្តបន្ទាយមានជ័យជាខេត្តសម្បូរណ៍ដោយជំនួញសេដ្ឋកិច្ច គ្រប់វិស័យសម្រាប់អោយនូ ស៊ីថាបង្កើនប្រាក់ចំណូលកាន់តែខ្ពស់វិញម្ដងនឹងមានលទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។
ប្រភពនូវបានលើកឡើងទៀតថា ៖កាលលោកនៅកាន់ជាតំណែនប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា
គឺមានសមត្ថភាពជំនាញខូចខ្ពស់ក្នុងការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពក្នុងការឃុបឃិតជាមួយឈ្មួញរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញគ្រប់ប្រភេទត្រូវធ្លាក់ក្នុងកណ្តាប់ដៃលោក នូ ស៊ីថាទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបេមាត់គាត់តែទាំងអស់ហ្នឹងដោយគ្មានមន្រ្តីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។
ចំណែកឯកិច្ចខិតខំប្រឹងប្រែងលើការប្រមូលពន្ធចូលរដ្ឋវិញ
និយាយជារួមគឺលោក នូ ស៊ីថាមិនដែលឈឺក្បាលវិលមុខគិតគូររកផលប្រយោជន៍ជូនជាតិឡើយធ្វើយ៉ាងណាឱ្យតែខ្លួនឆាប់បានក្លាយជាអ្នកមានទ្រព្យសម្បត្តិ ដ៏ហ៊ឺហារដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះគ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។
ជុំវិញព័ត៌មានខាងលើនេះ គួរតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងទីចាត់ការគយនិងរដ្ឋាករ មានវិធានការណ៍សើរើការប្រកាសតែងតាំង ប្រធាននាយកដ្ឋានគយចល័តឡើងវិញផង ដោយហេតុថាខ្វះអ្វីមន្រ្តីមានគុណសម្បត្តិនៅអគ្គនាយកដ្ឋាននិងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកអោយគេធ្វើការផងមិនគួរណាមកជ្រើសយកបុគ្គលពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិអោយមកជិះជាន់កជាតិ ជាបន្តទៀតនោះទេ !
មានតែអង្គភាព ACUទេដែលអាចរកឃើញនូវភាពស្អុយរលូយរបស់ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយចល័តដែលល្បីល្បាយពីអំពើពុករលួយធ្វើមានធ្វើបានសំរាប់តែគ្រួសារខ្លួន…….?!។