ភ្នំពេញ៖ ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
លីលី ហ្វូតគ្រុប បានអញ្ជើញក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាតព្រះសង្ឃ ៨៩អង្គ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ពិធីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនធ្វើឡើងនៅរាជធានីភ្នំពេញ ព្រឹកចន្ទ ទី១៧ មិថុនា ២០២៤នេះ ឧកញ៉ា កែវ មុំ កន្លងមកតែងតែចូលរួមជាមួយថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់កសាងបុណ្យកុសល ដើម្បីរួមចំណែកសម្រាប់ប្រទេសជាតិ ដែលបានរស់ក្នុងសន្តិភាព និងឯករាជ្យជាតិ ក្រោមការដឹកនំារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សូមជម្រាបថា ក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាតព្រះសង្ឃ ៨៩អង្គ ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
src=”https://daily-khmer.com/wp-content/uploads/2024/06/FB_IMG_1718656979425.jpg” alt=”” width=”720″ height=”465″ class=”alignnone size-full wp-image-91624″ />