ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនិញដែលជាម្ហូបអាហារខូចគុណភាពត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ និងបន្តអប់រំផ្សព្វផ្សាយជូនអាជីវករឱ្យបានយល់ពីច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ៖ មន្រ្តីជំនាញម្ហូបអាហារខេត្តព្រះវិហារ និងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះបានសហការជាមួយមន្រ្តីមានសមត្ថកិច្ចចុះត្រួតពិនិត្យទីផ្សារដើម្បីស្វែករកទំនិញដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ទប់ស្កាត់នូវរាល់ទំនិញពុំមានអនុលោមភាព ពោលគឺផ្ទុកសារធាតុគីមីហាមខាត់ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផលមន្រ្តីជំនាញដកហូតទំនិញខូចគុណភាពចំនួន ១៤.៨៨គីឡូក្រាម និងធ្វើការណែនាំ អប់រំដល់អាជីវករ ព្រមទាំងបិទស្លាកបង្ហាញពីសុវត្ថិភាពម្ហូបអាហារជូនដល់ប្រជាពលរដ្ឋក្នុងផ្សារនោះផងដែរ។