កំពង់ចាម៖ ឧកញ៉ា សួង សារុន អនុប្រធានក្រុមប្រឹក្សាភិបាល ដើម្បីសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តំណាងដ៏ខ្ពងខ់្ពស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានអញ្ជើញអធិបតីក្នុងកម្មវិធី បើកនិងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីអំពី « ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សសម្រាប់SME» ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះដែរ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង TEDPដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សម្រាប់SME ជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣២នាក់។
គម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME បានសម្ពោធ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដែលអញ្ជើញចូលរួមសម្ពោធដោយ ឧកញ៉ា តែ តាំងប៉ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល។
កម្មវិធី សម្ពោធគម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME មានគោលបំណងដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជាបានដឹង និងត្រៀមខ្លួនក្នុងការចូលរួមវគ្គបណ្តុះបណ្តាល៕