ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» និងសហការី អញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសហការី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមអម លោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ ដែលដឹកនាំដោយឯកឧត្ដម ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
សូមរំលឹកដែរថា កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។