ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

កែប៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤នេះបានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកែប។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៥នាក់ ។