ភ្នំពេញ៖ ជាង៥ឆ្នាំ ម្ចាស់សាខាក្រុមហ៊ុន ហ៊ួត ជា កំពុងសប្បាយចិត្ត ជាមួយភាពជោគជ័យបន្តទៅមុខទៀត នៅវិស័យលក់គ្រឿងសំណាង់ ។ ម្ចាស់សាខាលើសទី៥ឆ្នាំ មួយចំនួនបានលើកឡើងថា ៖ “ រយៈពេលជាច្រើនឆ្នាំដែលទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះ គឺបានលោកឧកញ៉ា ហ៊ួត ជា តែងតែបណ្ដុះបណ្ដាល បង្ហាត់បង្រៀនជំនាញទីផ្សារ និងផ្នែកលក់សម្ភារៈសំណង់គ្រប់សាខា ធ្វើយ៉ាងណាឱ្យលក់ដាច់ធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត និងក្រុមហ៊ុនមានតម្លៃសមរម្យ មានគុណភាព ទៅកាន់ដៃគូនិងអតិថិជនរបស់ខ្លួន ដូច្នេះហើយទើបមានអតិថិជនកាន់តែច្រើនបានគាំទ្រទៅលើក្រុមហ៊ុនរបស់លោកឧកញ៉ា ហ៊ួត ជា ” ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ៊ួត ជា បានលក់សិទ្ធិចែកចាយ ( Franchise ) ទៅកាន់អតិថិជនចាប់ពី ១០០០ដុល្លារឡើងទៅក្នុងមួយសាខា ហើយក៏ទទួលបានការរីកចម្រើនជាងបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើននិងក្ដីស្រលាញ់ទៅអតិថិជនដែលជាដៃគូចែកចាយរបស់ខ្លួន ជាពិសេសគឺការផ្ដល់ជូននូវសម្ភារៈដែលមានគុណភាពខ្ពស់ទៅកាន់ដៃគូចែកចាយយកទៅលក់បន្ត។
សូមបញ្ជាក់ផងដែលថាក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី មានសាខាទូទាំង ២៥ រាជធានីខេត្ត ហើយមានបេសកកម្មជួយដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ អ្នកប្រើប្រាស់សម្រេចនៅគម្រោងធំៗ ក៏ដូចជាទទួលបានផលិតផលមានគុណភាពប្រកបដោយភាពងាយស្រួយនិងទំនុកចិត្ត។ ហើយរហូតមកទល់សព្វថ្ងៃនេះក្រុមហ៊ុន បានពង្រីកសាខារបស់ខ្លួនរហូតដល់ ៥៦ សាខានៅទូទាំងប្រទេសផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ៕