កណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្តល់វគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី លោកគ្រូ អ្នកគ្រូ និងអាជីវករ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ២៨០នាក់ ។
ស្របពេលជាមួយគ្នានេះ ក្រោយបញ្ចប់វគ្គអប់រំមន្ត្រីយើងបានចែកនូវផ្ទាំងរូបភាព (Poster) ស្តីពីការជ្រើសម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អ្នកចូលរួមនិងផ្សព្វផ្សាយបន្ត ថែមទាំងចុះត្រួតពិនិត្យតាមតូបលក់ចំណីអាហារនៅក្នុងសាលាផងដែរ ដោយបានពន្យល់ណែនាំអំពីអនាម័យក្នុងការដាក់តាំងលក់ផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពដល់អាជីវករផងដែរ៕