ខេត្តត្បូងឃ្មុំ÷ សេចក្តីរាយការណ៍ពីប្រជាជនជាកម្មកររោងចក្របារីបានបញ្ជាក់ថា រោងចក្រផលិតបារីដ៍ធំនៅលើផ្ទៃដ៏រាប់ហិកតា របស់ជនជាតិចិន គ្មានច្បាប់អនុញ្ញាត ចំនួនបីកន្លែង ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានសេចក្ដីរាយការណ៍មកថា មានកម្មករប្រុសស្រីជាច្រើននាក់បានចូលបម្រើការងារនៅក្នុងរោងចក្រផលិតបារីអត់ច្បាប់របស់ជនជាតិចិនមួយកន្លែងនៅភូមិអូរព្រិច ។
សេចក្តីរាយការណ៍បានបន្តៀតថា រោងច ក្រផលិតបារីខាងលើ កើតមានច្រើនឆ្នាំមកហើយដោយយូៗឃើញមន្ដ្រីគយទៅអើតឡេមឡឺមម្ដងម្កាលរួចក៍នាំគ្នាមកវិញបាត់ ។
ប្រជាពលរដ្ឋលើកឡើងថា ហេតុអ្វីមន្ត្រីជំនាញគយក៍ដូចជាសមត្ថកិច្ចពាក់ពន្ធនិងអាជ្ញាធរគ្រាប់ជាន់ថ្នាក់ ក្នុងខេត្តត្បូងឃុំ បានជាបណ្ដែតបណ្ដោយ អោយកើតមានបទល្មើសក៍ដូចជាអាជីវកម្មខុសច្បាប់កើតមានយ៉ាងអនាធិប្បតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រាប់ឆ្នាំឬក៍ពាក់ពន្ធ័និងផលប្រយោជន៍បានជាមិនបង្ក្រាប។
យោងតាមសេចក្តីរាយការណ៍ពីប្រជាព លរដ្ឋនិងមន្ត្រីមួយចំនួនបង្ហើបថា សព្វថ្ងៃនេះកំពុងល្បីថាខេត្តត្បូងឃុំ មានជនជាតិចិន បង្កើតរោងចក្រគ្មានច្បាប់អនុញាត រោងចក្រផលិតបារីអត់ច្បាប់ចំនួនបីកន្លែនៅខេត្ដត្បូងឃុំ នាំចេញទៅក្រៅប្រទេសគេចពន្ធជាច្រើនឆ្នាំ សូម លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករជួយពិនិត្យមើលផង ។
ជុំវិញករណីខាងលើក្រុមការងារសារព័ត៌មាន ដេលីខ្មែរ បាន ទំនាក់ទំនងតាមប្រពន្ធតេឡេក្រាម ទៅ លោក ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយលោកមើលហើយតែមិនឃើញតប៕