ទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោង យូរគី ខ្នាតយក្ស របស់ លោក រ៉ាន់ និងបក្សពួកមានបើកយ៉ាងអនាធិបតេយ្យ ស្ថិតនៅ ភូមិក្បាលអូរ៧ ឃុំបឹងល្វា និងកន្លែងចល័តមួយទីតាំងទៀត នៅចម្ការចាន់ទីចំណុច អូរស្ងួត ភូមិបឹងគឺ ស្រុកសន្ទុក ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ក្រោយពីប្រព័ន្ធផ្សផ្សាយចុះផ្សព្វផ្សាយនិងធ្វើសេចក្តីរាយការណ៌ជូនទៅគណ;បញ្ជាការឯកភាពស្រុក ពាក់ព័ន្ធទៅនិងសង្វៀនបញ្ជាល់មាន់ អាប៉ោង យូគីខ្នាតធំ កំពុងតែបើកលេងយ៉ាងអណាធិបតេយ្យ ក្រោមរូបភាពដ៌ដែលៗ ពីសំណាក់ក្រុមអ្នកញៀនល្បែង ជាច្រើនក្រុមបានប្រមូលផ្តុំគ្នា ពីទីជិតទីឆ្ងាយតាមរយ:ម៉ូតូនិងរថយន្តជាដើម ដោយតាមរយ:ម៉ូតូនោះ មានកន្ត្រកមាន់មកជាមួយផងដែរ។ ឆ្ពោះទៅកាន់ទីតាំងសង្វៀន បច្ចុប្បន្ននេះកំពុងតែបើកលេងនៅ ចំណុច អូរស្ងួត ភូមិបឹងគឺ ស្រុកសន្ទុក ដោយកន្លងមកចល័តពីរទីតាំងស្ថិតនៅក្នុងចំការស្វាយចាន់ទី លោកស្រៀងក្នុងភូមិក្បាលអូរ7 ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំសម្រាប់ពីរទីតាំងនេះគឺ ចល័តទៅវិញទៅមក។
ទោះមានការផ្សព្វផ្សាយយ៉ាងណាក៌ដោយគិតមកដល់ត្រឹមថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤នេះអង្គភាពសារព័ត៌មាន ដេលីខ្មែរ ទទួលបានប្រភពព័ត៌មានមកបញ្ជាក់ថា ទីតាំងសង្វៀនខាងលើនេះនៅតែ លួចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដ៌ដែល ជាពិសេសល្បែងបញ្ជាល់មាន់ខ្នាតធំ មានគូរណាត់ខ្លះ ភ្នាល់រហូតរាប់ពាន់ដុល្លាក៌មានដែរ គឺសម្រាប៉ថ្ងៃចន្ទម្សិលម៉ិញនេះតែម្តង រួមមានល្បែងផ្សេងទៀតដូចជា អាប៉ោង យូគី កំពង់តែសប្បាយលេងភ្លូកទឹកភ្លូកដី ដោយមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននិងថ្នាក់ខេត្តនោះឡើយ ។
ប្រភពព័ត៌មានបែកធ្លាយពីរក្នុងសង្វៀនមាន់ឲ្យដឹងថា មូលហេតុមិនមានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចុះទៅដល់ទីតាំងនោះ ដោយទីតាំងខាងលើនេះមានអ្នកធំម្នាក់ជាខ្នងបង្អែករបស់ លោក រ៉ាន់ និងបក្ខពួក លោកតា លោក នឿត និង លោក ជង្រុង លោក ហូរ ពិសេស លោកថុល គាត់ជាអ្នកមើលផ្លូវ ផ្តល់សញ្ញាទៅដល់អស់លោកទាំង៥នាក់ ខាងលើប្រសិនបើមានបញ្ហាអស់លោកទាំង៥នាក់បានផ្តល់ព័ត៌មានឲ្យអ្នកធំនោះរងចាំអន្តរាគមន៌និងពន្លត់រឿង ។
មជ្ឈដ្ឋានខាងក្រៅ និងពលរដ្ឋ បានរិះគន់ចំៗ ទៅលេី លោក អធិការស្រុក និងលោក អភិបាលនៃគណៈអភិបាលស្រុក សន្ទុក មានភាពកម្សោយបណ្ដែតបណ្ដោយឲ្យមានល្បែងសុីសងដុះស្លែរ កើតមាននៅក្នុងដែនខ្លួនគ្រប់គ្រង ពោលគឺ បានលាក់បាំងបំពួន និងហ៊ានប្រឆាំងទៅនិងអនុសាសន៌ប្រមុខថ្នាក់ដឹកនាំ តាមរយៈសារជាសម្លេង នារសៀលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដល់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តដែលមានខ្លឹមសារដូចតទៅ ។
សេចក្តីរាយការណ៍លើកឡើងថា អាជ្ញាធរនាំគ្នាបណ្តោយឲ្យមានល្បែងជល់មាន់ បើកលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
ក្រុមពលរដ្ឋនិយាយថា ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមកនោះ? ទង្វើរ និងសកម្មភាព របស់លោក អធិការស្រុក និងលោក អភិបាលនៃគណៈអភិបាលស្រុកសន្ទុក កំពុងតែបង្ហាញពីភាពខុសប្រក្រតី ខណៈល្បែងស៊ីសងខុសច្បាប់ដំណើរយ៉ាងអណាធិបតេយ្យ បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។
បើយោងតាមគោលនយោបាយ ភូមិ. ឃុំ មានសុវត្ថិភាពទាំង៧ចំណុចខាងលើ ល្បែងស៊ីសងខុសច្បាប់គឺស្ថិតនៅ ក្នុងចំណុច ទី២ នៅក្នុងគោលនយោបាយនោះ ដូច្នេះប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ចមិនបានចូលរួមក្នុងការ ទប់ស្កាត់ បង្រ្កាបល្បែងស៊ីសងនោះទេគឺប្រៀបបាននឹងការ ប្រឆាំងទៅនឹងគោលនយោបាយភូមិ. ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលហើយ។សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពីមន្រ្តីមូលដ្ឋានបានទេ ប៉ុន្តែក្រុមពលរដ្ឋ ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង និងទប់ស្តាត់ករណីខាងលើនេះផង។
ប្រជាពលរដ្ឋបានសំណូមពរ យ៉ាងទទូចដល់ ឯកឧត្តនួន ផារត្ន័ ជាអភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំក្នុងអាណត្តិទី 7 នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តី។ មេត្តាជួយបញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន ព្រោះលោក អធិការស្រុក និង លោក អភិបាលនៃគណៈអភិបាលស្រុកសន្ទុក មិនហ៊ានចុះបង្ក្រាបទេ ជាពិសេសឲ្យលេងតាមតែអំពើចិត្តបែបនេះ ឬ សង្ស័យថាខ្លាចអំណាចអ្នកធំម្នាក់ជាខ្នងបង្អែករបស់មេការ រងចាំអន្តរាគមន៌និងពន្លត់រឿងឬយ៉ាងណា ដែលស្ថិតនៅក្នុងស្រុក សន្ទុក ជាប់ព្រំប្រទល់ខេត្តទាំង3 ។