ភ្នំពេញ:មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់ប្រយុទ្ធថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បាបានឃាត់ខ្លួនលោកឧកញ៉ា គុយ វ៉ាត ពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ។
ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួនបន្ទាប់ពី ជនរងគ្រោះជាច្រេីននាក់បានដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ។
លោកគុយ វ៉ាត អគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ ក្រុមហ៊ុនដំបូងដែល លោក បើក ដំណើរការ គឺ ក្រុមហ៊ុន Atech IT Solutions បន្ទាប់ មក ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd រោង ម៉ាស៊ីន កិន ថ្ម នៅ ខេត្ត កំពង់ស្ពឺ Kamhwa Stone Crushing និង ក្រុមហ៊ុន Vtrust Appraisal Co., Ltd។ នា ឆ្នាំ ២០០៨ លោក បាន វិនិយោគ ទៅ លើ ក្រុមហ៊ុន ចំនួន ២ បន្ថែម ទៀត គឺ ក្រុមហ៊ុន Impact Digital Advertising និង ក្រុមហ៊ុន Phnom Penh Security Plc។