កណ្តាល:លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៤ ខែសីហានេះបានដឹកនាំសហការីនិងរដ្ឋបាលស្រុកខ្សាច់កណ្តាល សហភាពសហព័ន្ធយុវជនដាំកូនឈើលើកទី២ ចំនួន ១៥០០ដើម ប្រធានបទៈ កូនឈើមួយ ក្តីស្រឡាញ់មួយ។
កម្មវិធីនេះរៀបចំឡើងនៅ ឃុំតាឯក និងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានអ្នកចូលរួមប្រមាណជិត ១ពាន់នាក់មកពីក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល សហភាពសហព័ន្ធយុវជនស្រុក កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស ផងដែរ ។
លោកបណ្ឌិត កៅ ថាច បានដឹកនាំ ដាំដើមឈើដោយផ្ទាល់ ដើម្បីជំរុញ ការដាំដើមឈើឡើងវិញ ឲ្យបានច្រើន ដាំហើយ បើមិនជួយថែទាំ គឺមិនអាចរស់បានទេ រុក្ខជា តិទាំងនោះមានជីវិតដូចយើងដែរសំខាន់ ដើម្បីការពារភពផែនដី។
«រុក្ខទិវា» ឬ «ទិវាដាំដើមឈើ» ត្រូវបានបង្កើតឡើងនៅតាំងពីឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរម រតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោល បំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ របស់ប្រទេស។