ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងរយៈពេល ៥៨ថ្ងៃ គិតចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ មកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ, អ.ដ.ក. បានពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយជោគជ័យចំនួន ១០ ករណី

អ.ដ.ក. បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ​ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។

ក្នុងរយៈពេល​ ៥៨​ ថ្ងៃនេះ​ (ចាប់ពីថ្ងៃទី១​ ខែកក្កដា​ រហូតដល់ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៤)​ អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល​ ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។

ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើក​ចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល រីឯសំណុំរឿងផ្សេងទៀតកំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.។