លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។
សូមកុំធ្វើនយោបាយបោករាស្ត្រតាមរបៀបភូតកុហកបែបទុច្ចរិត និងល្ងង់ខ្លៅបែបនេះតទៅទៀត។
មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាងនិងនីតិវិធីច្បាស់លាស់ណាស់ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។
សូមបងប្អូនប្រជាពលរដ្ឋកុំជឿលើបុគ្គលបោកប្រាសប្រឆាំងជ្រុលនិយមបែបនេះឱ្យសោះ»៕
