ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងពិគ្រោះយោបល់ស្តីពី «តួនាទីនៃការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារសម្រាប់សង្គម»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងពិគ្រោះយោបល់ស្តីពី «តួនាទីនៃការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារសម្រាប់សង្គម» របស់អនុគណៈកម្មាធិការជាតិស្តីពី វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារកម្ពុជា ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកានៃអនុគណៈកម្មាធិការស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. និងនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះគឺ៖
– ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានពីការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារដល់សមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់
– ការធ្វើបច្ចុប្បន្នភាព វាយតម្លៃ និងវឌ្ឍនភាពការងារអនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារកម្ពុជា និង
– ប្រមូលធាតុចូល និងស្នើសុំការការស្នើស្វែងរកគំនិត និងយោបល់ថ្មីៗ សម្រាប់ការអនុវត្តគម្រោងក្រោមអនុគណៈកម្មាធិការស្តីពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារកម្ពុជា។