ខេត្តមណ្ឌលគិរី៖ ឈ្មួញឈើចាស់វស្សាដែលតែងតែអួតអាងខ្លួន មានខ្នង់បង្អែកជាអ្នក ធំ លោក ស៊ុរន សុធារ៉ា ហៅ ញាញ់ ដែលដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើដែលជាសម្បត្តិធន់ធានធម្មជាតិ ប្រភេទ ឈើសុគ្រាំ ឈ្លិច ស្រឡៅ ឃ្លុមចេញទៅលក់ឆ្លងដែននៅប្រទេសវៀតណាម ឈ្មួញរូបនេះផងដែរតែងតែធ្វើការដឹកជញ្ជូនចេញពីរចំនុច ឃុំស្រែព្រះក្នុងដែនជំរកស្រុកកែវសីមា ខេត្តមណ្ឌលគីរី ជាក់ស្តែងនៅយប់ថ្ងៃទី ០៦ខែកញ្ញា ឆ្នាំ២០២៤វេលាម៉ោង១២.៣៥នាទីយប់មានរថយន្តសាមយ៉ុងមួយគ្រឿង ពណ៍សម្បកឪឡឹក ពាក់ស្លាក់លេខ កំពង់ចាម 2A5457 ត្រូវបានកំលាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី លោកទ្រី សារ៉ា និងលោក ជេន វាសនា.សហការជាមួយកំលាំងអធិការដ្ធាននគបាលស្រុកកែវសីមាធ្វើការបង្រ្កាបបាននៅចំនុចផ្លូវជាតិលេខ៧៦ គីឡូ៣៥ ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគីរី ដែលគេស្គាល់ថាជារថយន្តរបស់ លោក ស៊្រុន សុធារ៉ា ហៅញាញ់ តាមប្រភពព័ត៍មានសូមមិនបញ្ចេញឈ្មោះបានបញ្ជាក់អោយដឹងថា លោកស៊្រុន សុធារ៉ា ហៅញាញ់រូបនេះ ដឹកមិនខ្លាចញញើតនោះទេដោយលោកមានបងប្រុស ជាមន្ត្រីធំជាអ្នកកាន់តំណែង នៅតាមច្រកធ្វេភាគី កម្ពុជា វៀតណាមប្រចាំស្រុកកែវសីមា ខេត្តមណ្ឌលគីរី បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគលជូនជំនាញ បរិស្ថានស្រុកកែវសីមាដើម្បីបន្តរតាមនិតិវិធី ។
ប្រជាពលរដ្ឋជាច្រើនមានការអបអរសាទរយ៉ាងខ្លាំងចំពោះការចុះទប់ស្កាត់ និង បង្រ្កាប់របស់កំលាំង នគបាលប្រឆាំងបទល្មើសសេចកិច្ចខេត្តមណ្ឌលគីរី និង កំលាំងនគបាល អធិការដ្ឋាន ស្រុកកែវសីមា ។



