ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ចំនួន៣ខេត្តបានអនុវត្តការងារត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ​ និងធ្វើតេស្តលើសំណាកគំរូប្រមាណជាង ៣០ប្រភេទ

នាថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកំពត ខេត្តកណ្ដាល និងខេត្តឧត្តរមានជ័យ នៃក្រសួងពាណិជ្ជកម្មដែលប្រចាំតាមបណ្ដាសាខារាជធានី ខេត្តបានបន្តអនុវត្តការងារជាប្រចាំក្នុងការងារការពារ ទប់ស្កាត់ទំនិញ ជាពិសេសម្ហូបអាហារដែលមានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋនៅតាមទីផ្សារគោលដៅជាច្រើនផ្សេងគ្នា។ ក្នុងសកម្មភាពត្រួតពិនិត្យនោះមន្រ្តីជំនាញធ្វើការស្រង់សំណាកគំរូចំនួន ៣៣ប្រភេទដើម្បីស្វែងរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់មានដូចជាស្ពៃជ្រក់ ខ្ទឹមជ្រក់ ម៉ើមខ្ទឹម គ្រឿងសមុទ្រ ទឹកជ្រលក់ គល់ស្លឹកគ្រៃ ប្រភេទងៀត និងគ្រឿងកំប៉ុងផ្សេងៗទៀត
។ ជាលទ្ធផលសំណាកគំរូទាំងនោះមានអនុលោមភាព និងពុំមានបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយឡើយ។
លើសពីនោះទៅទៀតមន្រ្តីជំនាញបានបន្ថែមការអប់រំដល់ប្រជាអាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋដែលជាអតិថិជន។