ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ.ល.ក. សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

កំពង់ឆ្នាំង: អគ្គលេខាធិការដ្ឋាននៃគណ (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមការដឹកនាំសម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាងលោក រស់ ភិរុណ អគ្គលេខាធិការ គ.ល.ក. នឹងលោក យិន សាវ៉េន អភិបាលរងនៃ ណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, តំណាងសាលាដំបូងនឹងអយ្យការអមសាលាដំបូងខេត្ត។
តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានម ន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, សមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង គ.ល.ក. ប្រមាណ ២៥០ នាក់ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃកិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរួមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំង គ.ល.ក.។

លើការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីកំណត់និងដោះស្រាយនូវបញ្ហាប្រឈម ដែលបាននិងកំពុងកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ២. បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែង ស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬរ និង/ឬអាជ្ញាបណ្ណសាខា និ និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។

ចំំណុចទី ៣ លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ស្តីពីការគ្រ ប់គ្រងល្បែងពាណិជ្ជកម្ម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យល្បែងពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក តិយុត្តិចិនវាសនា ល្បែងពាបានបញ្ជាក់ជូនអ ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅទូទាំងប្រទេស គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១, អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន تایا និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក នឹងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ឬ៦ខ្ទង់)។

គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ តាមរយៈការអនុវត្តច្បាប់នឹងលក្ខខណ្ឌអាជ្ញាបណ្ណតឹងរ៉ឹង គ.ល.ក. បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ១ ក្រុមហ៊ុន និងបានដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ១ ក្រុមហ៊ុន ព្រមទាំងបានបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង ៩០ ទីតាំងផងដែរ។

ចំណែកនៅខេត្តកំពង់ឆ្នាំង គ.ល.ក. បានផ្តល់អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ជូនដល់ក្រុមហ៊ុនចំនួន ២ តែប៉ុណ្ណោះ គឺ ១.ក្រុមហ៊ុន ម៉ូឌែន អ៊ុនធើហ្គេឆើត សិរីស ឯ.ក (ឆ្នោតម៉ូឌែន ឡតធើរី) និង២. ក្រុមហ៊ុន ឌ្រីម វ៉ន ខបភើរេសិន (ឆ្នោតខ្មែរ)។
ជាមួយគ្នានេះ លោកអភិបាលរងនៃគណៈអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុកត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ទាំងការលើកស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងនិងការប្រព្រឹត្តល្បែងស៊ីសងធ្វើយ៉ាងណាត្រូវចាត់វិ ធានការបង្ក្រាបល្បែងស៊ីសងឱ្យបានទាន់ពេលវេលាក៏ដូចជាទប់ស្កាត់ល្បែងស៊ីសងមិនឱ្យកើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។និងបន្តពិនិត្យជាប្រចាំបន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស និងការណែនាំរបស់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត

គណៈបញ្ជាការឯកភាពរដ្ឋបាខេត្ត-ក្រុង -ស្រុកបានយល់ច្បាស់នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងសមត្ថកិច្ចពាក់ព័ន្ធច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធព្រមទាំងបានប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងទប់ស្កាត់មិនឱ្យមានល្បែង ស៊ីសងខុសច្បាប់ កើតមានជាថ្មីនៅក្នុងមូលដ្ឋានរបស់ខ្លួន។

កិច្ចប្រជុំពិភាក្សាស្តីពី”ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តកំពង់ឆ្នាំង” បានប្រព្រឹត្តទៅដោយរលូននឹងទទួលបានផ្លែផ្កាគាប់ប្រសើរ តាមការរំពឹងទុក។