ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ថោង ខុន ទទួលជួបពិភ្សាការងារពង្រឹងលើវិស័យកីឡាមួយចំនួននៅកម្ពុជា ជាមួយឯកអគ្គរាជទូតជប៉ុន

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ជំនួបខាងលើនេះផងដែរ កម្ពុជា-ជប៉ុន បានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យកីឡា ក្នុងគោលបំណងពង្រឹងនូវកិច្ចសហការលើការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ រួមមានកីឡាយូដូ ការ៉ាតេ ទូកានូ-កាយ៉ាក់ និងកីឡាកាយសម្ព័ន្ធ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។

ជាមួយគ្នានេះ លោកបណ្ឌិត ថោង ខុន បានស្នើរឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាពិនិត្រលើសេចក្ដីស្នើសុំ ២ចំណុច ដោយទី១ ស្នើសុំគ្រូបង្វឹកជនជាតិជប៉ុនជំនាញផ្នែកកីឡា ការ៉ាត់តេ, យូដូ និងកីឡាកាយសម្ព័ន សម្រាប់យៈពេលវែង មកជួយបង្ហាត់នៅកម្ពុជា និងទី២ ស្នើសុំអាហារូបករណ៍សម្រាប់ការហាត់ហ្វឹកហ្វឺនកីឡាការ៉ាត់តេ, យូដូ និងកីឡាកាយសម្ព័ន កម្រិតខ្ពស់រយៈពេលវែងនៅជប៉ុន ដើម្បីកម្ពុជាត្រៀម ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។

សូមជម្រាបផងដែរថា កន្លងមកជប៉ុន បានធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកីឡាជាមួយកម្ពុជា ជាច្រើនលើក ជាពិសេសនៅក្នុងព្រឹត្តិការណ៍ធំៗដូចជា តាមរយៈ លោក អតីតអគ្គរាជទូតជប៉ុននៅកម្ពុជា គឺ លោក Ogawa Gotaro បានជួយរៀបចំគ្រូបង្វឹក និងបញ្ជូនកីឡាករកម្ពុជាទៅហ្វឹកហាត់នៅជប៉ុន លើប្រភេទកីឡា យូដូ និង ការ៉ាត់តេ ត្រៀមនៅពេលមុន SEA Games 2023 នៅកម្ពុជា ហើយបានធ្វើឱ្យកីឡាករ យូដូ និង ការ៉ាត់តេ ដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធិ ទៀតផង។

ទន្ទឹមគ្នានេះ ក្នុងអំឡុងពេលរៀបចំប្រកួតកីឡា ASEAN Para Games 2023 នៅកម្ពុជា ក្រុមជំនាញការជប៉ុន បានរៀបចំចំណាត់ថ្នាក់ពិការភាពរបស់កីឡាករ កីឡាការិនីជនមានពិការភាពចំនួន ៦០នាក់ បានមកជួយការងាររៀបចំការប្រកួតបានយ៉ាងរលូន និងទទួលបានជោគជ័យ ៕

ដោយ៖ ប៉ោ កុសល