ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

«ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ នៃខែវិច្ឆិកា ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តសម្រាប់សប្ដាហ៍បន្ទាប់ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ នៃខែវិច្ឆិកា ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តសម្រាប់សប្ដាហ៍បន្ទាប់ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិស្វាគមន៍របស់ឯកឧត្ដមប្រធានអង្គប្រជុំ និងរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន
២. វឌ្ឍនភាពលើកិច្ចការងាររៀបចំកម្រងសំណួរស្ទង់មតិ (Questionnaire)
៣. វឌ្ឍនភាពលើការងារត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់និងឯកសារគត្តិយុត្តដល់យុវជន ស.ស.យ.ក.វិស័យពាណិជ្ជកម្ម
៤. វឌ្ឍនភាពលើការងារសម្របសម្រួលអនុវត្តគម្រោង CAMPUS
៥. វឌ្ឍនភាពលើការងាររៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិ្តយុត្ត
៦. វឌ្ឍនភាពលើការងាររៀបចំ GCC និង Product Recall
៧. វឌ្ឍនភាពលើការងាររៀបចំ SOP for Cooking Gas
៨. វឌ្ឍនភាពលើការងាររៀបចំ Guideline Labeling on Sugar Contain
៩. មតិចូលរួមរបស់អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ
១០. មតិចូលរួមរបស់អគ្គនាយករង
១១. អនុសាសន៍ណែនាំរបស់ឯកឧត្ដមប្រធានអង្គប្រជុំ រួមមាន៖ មន្រ្តីរាជការត្រូវតែខំពង្រឹងសមត្ថភាព ពិសេសប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យធ្វើយ៉ាងណាត្រូវតែបុរេសកម្មលើការងារ និងជួយការងារក្រៅពីការងារស្នូលរបស់ខ្លួន ជាការបន្ថែមនូវចំណេះជំនាញដែលមានស្រាប់ផងដែរ
១២. បញ្ហាផ្សេងៗ