ក្នុងស្មារតីនៃការចូលរួមក្នុងទំនួលខុសត្រូវសង្គម (Corporate Social Responsibility -CSR) នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុង សារិទ្ធ តំណាងក្រុមហ៊ុនអេមរុរ៉ាយស៍ បាននាំយកនូវអំណោយជាអង្ករសែនក្រអូបចំនួន៥០០គីឡូក្រាម ឧបត្ថម្ភដល់សមាគមផ្ទះយុវវ័យ និងវប្បធម៌ ដែលមានទីតាំងនៅខេត្តកំពត ក្នុងគោលបំណងចូលរួមគាំទ្រដល់គម្រោងអាហារដ្ឋានសិស្សរបស់សមាគម និងជាពិសេសដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។
លើសពីការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករតាមរយៈសកម្មភាពអាជីវកម្មចម្បងរបស់អេមរុរ៉ាយស៍ កន្លងមកអេមរុរ៉ាយស៍ តែងតែបានចូលរួមឧបត្ថម្ភដល់សាលារៀន ឬសហគមន៍នានាដែលខ្វះខាតនាពេលកន្លងមក។ សម្រាប់ការឧបត្ថម្ភដល់សមាគមនេះ អេមរុរ៉ាយស៍ សង្ឃឹមថា នឹងអាចចូលរួមចំណែកលើកកម្ពស់ឱកាសក្នុងការទទួលបាននូវការសិក្សា ប្រកបដោយសុខុមាលភាព ជាពិសេសចំពោះសិស្សានុសិស្សដែលមានជីវភាពខ្វះខាត ដោយសារតែអាហារូបត្ថម្ភជាអង្ករនេះ គឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ និងបង្កើនឱកាសរៀនសូត្ររបស់សិស្សានុសិស្ស៕