ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងគោលបំណងដើម្បីចូលរួមពង្រឹងសមត្ថភាពការយល់ដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅកម្ពុជា

ការចុះ MOU រវាងក្លិបអ្នកកាសែតកម្ពុជា​ នឹងនិយ័តករធានារ៉ាប់រងកម្ពុជា នេះគឺជាការបោះជំហានថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយអំពីវិស័យដ៏មានសារសំខាន់នេះឲ្យបានទូលាយដល់សាធារណៈជន។