ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អ្នក​​នាំពាក្យក្រសួងមហាផ្ទៃបដិសេធថា សម្តេចក្រឡាហោម​​ ស ខេង គ្មានពាក់ព័ន្ធ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់ សម រង្ស៊ីទេ

អ្នក​​នាំពាក្យក្រសួងមហាផ្ទៃបដិសេធថា សម្តេចក្រឡាហោម​​ ស ខេង គ្មានពាក់ព័ន្ធ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់ សម រង្ស៊ីទេ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។ លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃ២៩ សីហា បានបង្ហោះរូបភាព មួយសន្លឹករបស់លោក ជាមួយសម្តេច ស ខេង ដែលជារូបនៃជំនួបកាលពីអតីតកាល អមដោយសំណេរយ៉ាងខ្លីថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោក ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ខែសីហា ឆ្នាំ២០២១ថា “សម្តេច ស ខេង អញ្ជើញទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន លោកគ្មានពេលឯណាទៅ ជជែកពិភាក្សាដូចអ្វីដែល សម រង្ស៊ីថា (រដ្ឋាភិ បាលបង្រួបបង្រួមជាតិ) នោះទេ ។ ការបង្កើតរដ្ឋាភិបាលចំរុះស្អីន...
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាហើយ

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដែលបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។​ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួ​យ​ពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រា...
លោក លូ គឹមឈន់ ដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរ

លោក លូ គឹមឈន់ ដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ បានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។ លោកប្រធានក្រុមការងារលើកឡើងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ខ្ញុំបានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទប់វះកាត់នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ រួមជាមួយការបំពាក់សំភារៈ ដែលត្រូវបានជួសជុលរួចរាល់ជាស្ថាពរ ក្រោមការឧបត្ថម្ភរបស់ក្រុមការងារកិច្ចការមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចំណាយទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារ ។ លោកប្រធានក្រុមការងារបន្ថែមថា "ជាមួយគ្នានោះដែរ ខ្ញុំបានចូលរួមឧបត្ថម្ភនូវម៉ាស៊ីនត្រជាក់ចំនួន ០៣គ្រឿង ដើម្បីបំពាក់បន្ថែមនៅក្នុងមន្ទីរពេទ្យ និងសន្យាសាងសង់អាគារ ពិនិត្យ-ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ០១អាគារ មានកំពស់ ០២ជាន់ បន្ថែមទៀត នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុ...
សាលាអង្គរហ្វូជីស្តង់ដាជប៉ុនធំជាងគេនៅកម្ព្ជជា ចុះអនុស្សារណៈនិងក្រុមហ៊ុនទាំង៩ បង្កើតឱកាសការងារដល់កូនខ្មែរ

សាលាអង្គរហ្វូជីស្តង់ដាជប៉ុនធំជាងគេនៅកម្ព្ជជា ចុះអនុស្សារណៈនិងក្រុមហ៊ុនទាំង៩ បង្កើតឱកាសការងារដល់កូនខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន(សាលាអង្គរហ្វ៊ូជី) បានសម្រេច ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩នៅកម្ពុជា កាលពីថ្ងៃសៅរ ទី២៨ ខែសីហានេះ ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។ យោងតាមប្រធានក្រុមហ៊ុនទាំង៩ បានបញ្ជាក់ថា គោលបំណងនៃការចុះMOUនេះ ដោយក្រុមហ៊ុនធំៗទាំង៩ មានការជឿរជាក់លើកម្មវិធី និងប្រព័ន្ធនៃការបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញរបស់សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន ដែលធ្វើឲ្យសិស្សប្រកបដោយគុណភាពទាំងភាសាជប៉ុន ក៏ដូចជាលើជំនាញដែលសិស្សត្រូវបំពេញការងារនៅប្រទេសជប៉ុន។ លើសពីនេះ សាលាក៏មានម៉ោងបណ្តុះបណ្ដាលបន្ថែមនូវជំនាញទន់មួយចំនួនដូចជាជំនាញទំនាក់ទំនង របៀបនៃការធ្វើការជាក្រុម ការរាយការណ៍ ក៏ដូចជាវប្បធម៌ របៀបនៃការរស់នៅប្រទេ សជប៉ុនជាដើម ដែលជួយឲ្យសិស្សអាចបំពេញការងារ និងរស់នៅបានដោយរលូននៅប្រទេសជប៉ុន។ សាលានឹងសហការជាមួយក្រុមហ៊ុនដៃគូសហការទាំង៩នេះ ដើម្បីបបណ្ដុះបណ្ដាល និងបញ្ជូនស...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 408 នាក់ទៀត ជាសះស្បើយ 324 នាក់ និងស្លាប់ 11នាក់ ករណីឆ្លងសហគមន៍ 318នាក់ អ្នកដំណើរពីបរទេស 90 នាក់

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 408 នាក់ទៀត ជាសះស្បើយ 324 នាក់ និងស្លាប់ 11នាក់ ករណីឆ្លងសហគមន៍ 318នាក់ អ្នកដំណើរពីបរទេស 90 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 408 នាក់ទៀត ជាសះស្បើយ 324 នាក់ និងស្លាប់ 11 នាក់ ករណីឆ្លងសហគមន៍ 318 នាក់ អ្នកដំណើរពីបរទេស 90 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 92,616 នាក់ អ្នកជាសះស្បើយ= 88,443 នាក់ អ្នកស្លាប់= 1,892 នាក់។  
ប្រទេសថៃរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​នៅព្រឹកថ្ងៃទី​ 30 ខែ​ សីហា​ ឆ្នាំ​ 2021 ឆ្លងជំងឺកូវីដ-១៩​​ : ចំនួន​ 15,972​ នាក់​ ស្លាប់ ​

ប្រទេសថៃរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​នៅព្រឹកថ្ងៃទី​ 30 ខែ​ សីហា​ ឆ្នាំ​ 2021 ឆ្លងជំងឺកូវីដ-១៩​​ : ចំនួន​ 15,972​ នាក់​ ស្លាប់ ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសថៃរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៖ ព្រឹកថ្ងៃទី​ 30 ខែ​ សីហា​ ឆ្នាំ​ 2021 ឆ្លងជំងឺកូវីដ-១៩​​ : ចំនួន​ 15,972​ នាក់​ ស្លាប់ :​ ចំនួន ​ 256​ នាក់ ឆ្លងក្នុងពន្ធនាគារ :​ ចំនួន ​ 280​ នាក់​ ប្រភពពី: ក្រសួងសុខភាពសាធារណៈថៃ ។
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 438 នាក់ទៀត ជាសះស្បើយ 345 នាក់ និងស្លាប់ 11 នាក់  ករណីឆ្លងសហគមន៍ 323 នាក់ អ្នកដំណើរពីបរទេស 115 នាក

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 438 នាក់ទៀត ជាសះស្បើយ 345 នាក់ និងស្លាប់ 11 នាក់  ករណីឆ្លងសហគមន៍ 323 នាក់ អ្នកដំណើរពីបរទេស 115 នាក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 438 នាក់ទៀត ជាសះស្បើយ 345 នាក់ និងស្លាប់ 11 នាក់  ករណីឆ្លងសហគមន៍ 323 នាក់ អ្នកដំណើរពីបរទេស 115 នាក។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១  អ្នកឆ្លងសរុប= 92,208 នាក់ អ្នកជាសះស្បើយ= 88,119 នាក់  អ្នកស្លាប់= 1,881 នាក់។
បន្ទាប់ពីបានទទួលដំណែងបន្តអាណត្តិថ្មី លោក ម៉ូវ ម៉ានិត ទទួលការគាំទ្រពីប្រជាពលរដ្ឋរស់នៅទឹកដីរបស់លោកភ្លាមៗតែម្តង

បន្ទាប់ពីបានទទួលដំណែងបន្តអាណត្តិថ្មី លោក ម៉ូវ ម៉ានិត ទទួលការគាំទ្រពីប្រជាពលរដ្ឋរស់នៅទឹកដីរបស់លោកភ្លាមៗតែម្តង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាប់ពីបានទទួលដំណែង បន្តអាណត្តិថ្មី ជាអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ រស់នៅទឹកដីរបស់លោកភ្លាមៗតែម្តង។ លោក សយ សុធា ម្ចាស់អាខោន ហ្វេសប៊ុនបាននិយាយថា" ក្នុងនាមប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខ ។ខ្ញុំបាទនិងគ្រួសារសូមអបអរសារទលោកអភិបាលខណ្ឌសែនសុខ ម៉ូវ ម៉ានិត ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខនៅក្នុងអាណត្តិទី២នេះ"។ លោកបានសូមគោរពជូនពរលោកអភិបាលមានសុខភាពល្អបន្តដឹកនាំខណ្ឌសែនសុខឱ្យមានភាពរីកចម្រើនតទៅទៀត៕...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 401 នាក់ទៀត ជាសះស្បើយ 475 នាក់ និងស្លាប់ 12 នាក់ ករណីឆ្លងសហគមន៍ 285 នាក់ អ្នកដំណើរពីបរទេស 116 នាក់

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 401 នាក់ទៀត ជាសះស្បើយ 475 នាក់ និងស្លាប់ 12 នាក់ ករណីឆ្លងសហគមន៍ 285 នាក់ អ្នកដំណើរពីបរទេស 116 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 401 នាក់ទៀត ជាសះស្បើយ 475 នាក់ និងស្លាប់ 12 នាក់ ករណីឆ្លងសហគមន៍ 285 នាក់ អ្នកដំណើរពីបរទេស 116 នាក់។​ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១  អ្នកឆ្លងសរុប= 91,770 នាក់ អ្នកជាសះស្បើយ= 87,774 នាក់ អ្នកស្លាប់= 1,870 នាក់។
អាមេរិកមិនទាន់ផ្តល់ភស្តុតាងរឿង អូសាម៉ា ប៊ិនឡាដិន ជាប់ពាក់ព័ន្ធការវាយប្រហារថ្ងៃទី១១កញ្ញា នៅឡើយទេ

អាមេរិកមិនទាន់ផ្តល់ភស្តុតាងរឿង អូសាម៉ា ប៊ិនឡាដិន ជាប់ពាក់ព័ន្ធការវាយប្រហារថ្ងៃទី១១កញ្ញា នៅឡើយទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បានលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ បន្ទាប់ពីក្រុមតាលីបង់បានបដិសេធមិនធ្វើបត្យាប័ន អូសាម៉ាប៊ីនឡាដិន មេដឹកនាំក្រុមភេរវករអាល់កៃដា ដែលត្រូវបានគេសង្ស័យថា ជាមេក្លោងក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង Pennsylvania។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលខួប ២០ ឆ្នាំនៃថ្ងៃទី១១កញ្ញា នៃការវាយប្រហារភេរវកម្មដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក, ក្រុមតាលីបង់បានអះអាងថា អាមេរិកមិនទាន់ផ្តល់ភស្តុតាងជាក្រុមថា អូសាម៉ាប៊ិនឡាដិន ជាប់ពាក់ព័ន្ធឬទទួលខុសត្រូវចំពោះអំពើភេរវកម្មនោះទេ។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់ NBC News កាលពីថ្ងៃពុធថា «នៅពេលអូសាម៉ាប៊ីនឡាដិន ក្លាយជាបញ្ហារបស់ជនជាតិអាមេរិក គឺគាត់នៅអាហ្វហ្គានីស្ថាន។ ទោះបីជាគ្មានភស្តុតាងថាគាត...