ប្រធានាធិបតីរបស់ប្រទេសទួរគី លោក តៃយីប អឺដូហ្កាន (Tayyip Erdogan) បានប្រកាសថា កងកម្លាំងយោធាទួរគី នឹងបើកប្រតិបត្តិការវាយប្រហារលើក្រុមអ្នកប្រយុទ្ធរបស់ក្រុមកុលសម្ព័ន្ធ ខឺត (Kurd) ដែលគាំទ្រដោយអាមេរិកនៅប្រទេសស៊ីរីម្តងទៀតនៅពេលខាងមុខ ។
ការប្រកាសបើកប្រតិបត្តិការយោធាលើក្រុមកុលសម្ព័ន្ធ ខឺត (Kurd) នៅស៊ីរី គឺត្រូវបានធ្វើឡើងដោយទួរគីបារម្ភខ្លាចក្រុមកុលសម្ព័ន្ធ ខឺត នៅស៊ីរី ចាប់ដៃជាមួយក្រុមកុលសម្ព័ន្ធ ខឺតនៅទួរគី និងវាយប្រហារបំបែកទឹកដីទួរគី ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៧កន្លងទៅ កងកម្លាំងយោធារបស់ប្រទេសទួរគី បានវាយប្រហារទៅលើក្រុមកុលសម្ព័ន្ធ ខឺត ដែលគាំទ្រដោយអាមេរិកនៅស៊ីរីម្តងរួចមកហើយ ៕