កងកម្លាំងទ័ពអាកាសរបស់ប្រទេសរុស្ស៊ី បានហោះហើរបង្ហាញសមត្ថភាពយន្តហោះចម្បាំង MiG-35 ដែលជាប្រភេទយន្តហោះចម្បាំងធុនធ្ងន់ និងត្រូវបានអភិវឌ្ឍន៍ទៅជាយន្តហោះចម្បាំងជំនាន់ថ្មី ។
យន្តហោះចម្បាំង MiG-35 ជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ រួមទាំងប្រព័ន្ធបច្ចេកវិទ្យាក្នុងការបាញ់មីស៊ីលរយៈចម្ងាយខ្លីផងដែរ ។
អ្នកជំនាញខាងបច្ចេកវិទ្យាយោធារុស្ស៊ីបាននិយាយថា យន្តហោះចម្បាំង MiG-35 ជំនាន់ថ្មីមួួយគ្រឿង អាចមានតម្លៃក្នុងរង្វង់១៧៥ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលទាំងគ្រឿងសព្វាវុធដែលត្រូវបំពាក់លើយន្តហោះនោះទេ៕