លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាទទួលជួបជាមួយក្រុមហ៊ុនមកពីប្រទេសអេហ្ស៊ីបកាលពីថ្ងៃ ១២ធ្នូនេះ ដើម្បីពិភាក្សាស្តីពីការស្វែងរកលទ្ធភាពក្នុងការសហការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសអេហ្ស៊ីប និងតំបន់ឈូងសមុទ្រ Gulf។
លោកបានមានប្រសាសន៍ទៀតថា« កម្ពុជារីករាយស្វាគមន៍ និងបន្តការសហការជាមួយក្រុមហ៊ុនមកពីប្រទេសអេសហ្ស៊ីបនេះ ធ្វើយ៉ាងណាដើម្បីជម្រុញឱ្យមានការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសអេហ្ស៊ីប និងតំបន់ឈូងសមុទ្រGulf នាពេលខាងមុខ»។
ជាលទ្ធផល ភាគីទាំងពីរយល់ឃើញថា នឹងបន្តធ្វើការងារនេះជាមួយគ្នា ដោយមានសហព័ន្ធស្រូវអង្ករកម្ពុជាជាអ្នកសម្របសម្រួលដើម្បីជម្រុញអោយអង្ករកម្ពុជាអាចនាំចេញទៅកាន់ប្រទេសអេហ្សីបបាន៕