ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺមិនគិតពីឋានៈឬតួនាទីទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារអមដោយរូបភាព​មួយ​សន្លឹក​ជា​មួយ​អ៊ំស្រី​ដែលជា​អ្នកអនាម័យម្នាក់ ដោយសម្តេចបវរធិបតី បានឆ្លើយតបទៅនឹងសំណួររបស់អ៊ំស្រី ដោយបានបញ្ជាក់ថា សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។

តាមរយៈបណ្ដាញ​​សង្គម​សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរថា «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។

ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ។

សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ »