លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា សមិទ្ធផលនាពេលកន្លងមក ដែលក្រសួងសម្រេចបានអាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាង ។
គូសរំលេចនៅព្រឹកថ្ងៃទី២០ ខែមីនា ក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានលើកឡើងនូវកត្តាដែលនាំឲ្យក្រសួងសម្រេចបានលទ្ធផលជាច្រើន ។ក្នុងនេះ ទី១. កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី២. គឺកត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ ។ដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការ ច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាម ជំនាញ និងការកិច្ចរៀងៗខ្លួន។
ចំណែកក្តាទី៣ ដែលជាចំណុចចុងក្រោយ គឺ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម សហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម-ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឈានទៅសម្រេច សមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈទំនើបរបស់កម្ពុជា។ ការអនុវត្តវិធានការគន្លឹះទី១៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណា ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕