ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងមហាផ្ទៃ សម្រេច​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ប៉ូលិស ២០​នាក់ ចេញពី​ក្របខណ្ឌនគរបាលជាតិ

​ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​ហត្ថលេខា​​លើ​សេចក្តីសម្រេច កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាលជាតិ ចំនួន ២០ រូប នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ដោយ​រូបភាព​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ មូលហេតុ ដោយសារតែ​ប៉ូលិស​ទាំង ២០​រូបនោះ បោះបង់ចោល​ការងារ​។​

យោង​តាម​សេចក្តីសម្រេច​ដដែលបានបញ្ជាក់ថា  ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ត្រូវបាន​កាត់ផ្តាច់ និង​លុប​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ តទៅ​៕​