ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​ជប៉ុន​ ផ្ដល់​រថយន្ដក្រុង​ចំនួន​៨០​គ្រឿង​ ដល់​សាលា​រាជធានី​ភ្នំពេញ

លោក​ ហ៊ី​ ដេ​អ៊ី​ហ្សា​ ហូ​រី​ណូ​អូ​ជិ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ មធ្យោបាយ​ដឹក​ជញ្ជូន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ទីកន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ ​ហើយ​ធានា​សុ​វត្ថ​ភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ ហើយ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ដក្រុង​ មានការ​គាំទ្រ​នូវ​ដំណើរការ​រថយន្ដក្រុង​នេះ​។​ ហើយ​បាន​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​និង​ជួយ​កាត់​បន្ថយ​ថវិកា​មួយ​ចំនួន​។​

លោក​ ឃួ​ង​ ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ​ការ​កំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ដក្រុង​សាធារណៈ​នេះ​ជា​ការ​កែ​លំអរ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រយៈ​មធ្យោបាយ​សាធារណៈ​ អោយ​កាន់តែ​បាន​លទ្ធផល​ល្អ​ប្រសើរ​។​ ដើម្បី​ធ្វើការ​ទាក់ទាញ​អ្នក​​ធ្វើ​ដំណើរ​អោយ​គាត់​យល់​និង​ជិះ​កាន់តែ​ច្រើន​ឡើង​ហើយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​រថយន្ដ​ផ្ទាល់ខ្លួន​សំដៅ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ការ​គ្រោះថ្នាក់​ចរាចរណ៍​និង​ថវិកា​ជា​ច្រើន​។​

​កន្លង​មក​សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​កែ​លំអរ​ឲ្យ​រថយន្ដ​ដឹក​ជញ្ជូន​សាធារណៈ​នេះ​ ធ្វើ​ដំណើរ​បាន​ទៀងទាត់​ដោយ​មាន​ផ្លូវ​អាទិភាព​ និង​ផ្លូវ​ឯកទិស​ដើម្បីឲ្យ​អ្នកបើកបរ​គោរព​ច្បាប់​និង​ពេលវេលា​អោយ​បាន​ទៀងទាត់​ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្ន​ង​ការ​ធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បង្វែ​ពី​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន​មក​រួម​ធ្វើ​ដំណើរ​ដោយ​រថយន្ដក្រុង​វិញ​។​

​សូម​បញ្ជាក់ថា ​កន្លង​មក​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ឲ្យដំណើរការ​រថយន្ដក្រុង​ជា​សាធារណៈ​បាន​ចំនួន​១៣​ខ្សែ​ហើយ​នៅ​តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ដក្រុង​នេះ​មាន​ចំនួន​ចន្លោះ​ចាប់ពី​២​ម៉ឺន​នាក់​ទៅ​ដល់​៣​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ​ ៕