ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆាប់ៗនេះហើយ! យន្តហោះដឹកអ្នកដំណើរ របស់អ្នកជំនួញល្បីឈ្មោះ អ្នកឧកញ៉ា សួរ វីរៈ នឹងហោះហើរខ្វែងខ្វាត់លើទឹកដីកម្ពុជា នាពេលខាងមុខ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី៦ ឧសភា បានបង្ហោះរូបភាពមួយសន្លឹកជាមួយយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុង ព្រមទាំងបានបង្ហើបនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ស្រោចទឹកយូរទៅធំហើយ! ជួបគ្នាឆាប់ៗការហោះហើរកម្សាន្តលើផ្ទៃសមុទ្រកម្ពុជា។ វីរ:ប៊ុនថាំដើម្បីទេសចរណ៌កម្ពុជា»។
សូមជម្រាបថា ជើងហោះហើរលើអាកាសថ្មីនេះ គឺគ្រប់គ្រងដោយក្រុមហ៊ុន Vet Airways ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស។ ដោយឡែក អ្នកឧកញ៉ា សួរ វីរៈ ជាអ្នកជំនួញពហុវិស័យមួយរូប តែងមានភាពច្នៃប្រឌិត និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ តួយ៉ាងអ្នកឧកញ៉ាមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea ព្រមទាំងសណ្ឋាគារ និងរីសតជាង ១០កន្លែង៕