ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានបញ្ជាឲ្យក្រុមហ៊ុនទេសចរណ៍ទាំងអស់ផ្អាកការហោះហើរត្រង់ទៅកាន់ប្រទេសហ្សកហ្ស៊ី ខណៈដែលប្រទេសទាំងពីរមានភាពតានតឹងខាងនយោបាយជាមួយគ្នា ។
ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើតឡើងដោយសារក្រុមបះបោរនៅហ្សកហ្ស៊ី បានចេញធ្វើបាតុកម្មប្រឆាំងនឹងសមាជិកសភារបស់ប្រទេសរុស្ស៊ី ដែលបានធ្វើដំហើរទស្សនកិច្ចទៅកាន់ប្រទេសហ្សកហ្ស៊ី ដែលជាការប្រឆាំងពេញមុខចំពោះរុស្ស៊ី ។
លោក ពូទីន ក៏បានបញ្ជាផងដែរ ឲ្យទីភ្នាក់ងារទេសចរណ៍ទាំងអស់របស់រុស្ស៊ី ផ្អាកការដឹកជញ្ជូនភ្ញៀវទេសចរពីរុស្ស៊ីទៅកាន់ហ្សកហ្ស៊ី ៕