ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក យន្ត មីន លាលែងពី អភិបាលខេត្ត​ព្រះសីហនុជំនួស មកវិញ ដោយ​​លោក គួច ចំរើន​

សម្តេចតេជោនាយករដ្ឋមន្រ្តី​បា​នសម្រេចនៅថ្ងៃទី២៤ ខែមិថុមនេះ បានមានប្រសាសន៍​​នៅក្នុង​ផែកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា« ក្នុងពេលបំពេញការងារ នៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបាន ទទួលស្គាល់កំហុស លើការ គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។

សម្តេចមានប្រសាសន៍ទៀតថា«ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មក ធ្វើជា អភិបាលខេត្តព្រះសីហនុវិញ ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត​​​រហូតចប់កិច្ច ការនិង អភិបាល ខេត្តថ្មីចូលកាន់តំណែង»។

លើសពីនេះ​សម្តេចបា​នបន្ថែមថា ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕