ភ្នំពេញ៖ លោកជំទាវ អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តីអាស៊ានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសរុស្ស៊ី ឯកឧត្តម PichKhun Panha និងលោកជំទាវ សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ។
លោកជំទាវ អេង លីគង់ បានថ្លែងថា«នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសរុស្ស៊ី ឯកឧត្តម PichKhun Panha និងលោកជំទាវ សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ និងការផ្ដល់ឱកាសឲ្យនាងខ្ញុំបានទស្សនកិច្ច និវេសនៈដ្ឋាន និងស្ថានទូតខ្មែរ នៅប្រទេសរុស្ស៊ី ក៏ដូចជាណែនាំកន្លែងទេសចរណ៍សំខាន់ៗនៅទីក្រុងមូស្គូក្នុងដំណើរបេសកកម្មរបស់នាងខ្ញុំទៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នា ថ្ងៃទី 13 ដល់ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025 នេះ»។