ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងជិត៣០០នៅខេត្តព្រះសីហនុ មានទុនជាង៧ពាន់លានដុល្លារ ទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​លើកទី១៦​របស់ក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុ​បាន​ឱ្យដឹងថា​ គិតចាប់តាំងពី​ឆ្នាំ២០២៤ រហូតដល់​ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំ​រុញ​ការ​វិ​និ​យោ​គ​ក្នុ​ង​ខេ​ត្តព្រះ​សីហនុ បានសម្រេចជា គោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មា​នទុ​ន​វិនិយោគប៉ាន់​ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។

កិច្ចប្រជុំ​ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែឧសភា ក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ​ក៏បាន​សម្រេច​ជា​គោលការណ៍​លើក​ទឹកចិត្ត​ដល់​គម្រោង​វិនិយោគចំនួន​១០​ មានទុន​វិនិយោគ​ប៉ាន់​ស្មាន សរុប​១៥៤លានដុល្លារ ដែ​ល​នឹងអាច​បង្កើតការងារ​បាន​ប្រមាណ​ ១ ១៨៧កន្លែង ។ គម្រោង​វិនិយោគទាំងនោះរួមមាន គម្រោ​ង​ពា​ក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន​៤​ គម្រោង​ថ្មីចំនួន​៤ គម្រោង​ពង្រីក​ចំនួន​១ និងគម្រោងមានស្រាប់​ចំនួន​១ ។ គម្រោង​វិនិយោគទាំង​១០ដែល ទទួលបាន​ការ​​លើកទឹកចិត្តពីរាជរដ្ឋាភិបាល​ មានដូចជា​ រោងចក្រ​កែច្នៃ អគារ​ពាណជ្ជកម្ម​ គ្រឹះស្ថាន​សិក្សាចំណេះទូទៅ ផែ​បណ្ដែតទឹក សណ្ឋាគារ និងអគារ​ស្នាក់​នៅរួម ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប​ រដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជា​ប្រធានក្រុមការងារ បានបញ្ជាក់ជូន អង្គប្រជុំអំពីបច្ចុប្បន្នភាពនៃស្ថាន​ភាព​គោលន​យោ​បាយ​ពាណិជ្ជកម្ម​សកល និងការការពារឧស្សាហកម្ម​ក្នុងស្រុក ដែល​បណ្តាល​ឱ្យ​មានកា​រ​កើ​ន​ឡើង​នៃរ​បាំង​​ពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍ​ឧស្សាហកម្ម និងការនាំចេ​ញរ​បស់​កម្ពុជាផងដែ​រ ។

តាមការគ្រោងទុកនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រុមការងា​រ​នឹ​ង​ចុះពិ​​និ​ត្យ​ទី​តាំ​ង​គ​ម្រោ​ងដែ​ល​ស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីប្រមាណ ៣០ គម្រោង ៕ ដោយ៖ក្រុមការងារMoINFO APP