ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ថា ៖ ដកលោកញឹម វណ្ណដា ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅយប់ថ្ងៃទី២៤ ខែមិថុនានេះ បានមានប្រសាសន៍ថា លោក ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង អាចកំពុងដេកជាមួយស្រីក្មេងនៅក្នុងខេត្តកំពត ខណៈក្រុមប្រតិបត្តិសម្រុកប្រឹងប្រែងជួយសង្គ្រោះមនុស្សនៅក្រោមអគារបែកបាក់។

សម្តេចតេជោបានមានប្រសាសន៍ដូច្នេះ ក្រោយពីការសម្រេចដកលោក ញឹម វណ្ណដា រួចតែងតាំងឯកឧត្ដម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ដែលត្រូវដកចេញពីតំណែង។

សម្តេចតេជោ បានសម្រេចចិត្តដកតួនាទី ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ បានសរសេរបន្ថែមថា៖ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគ ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ៕