ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ការិយាល័យគ្រប់គ្រងជនបរទេស ផែនការងារអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនោះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ ដើម្បីពង្រឹងការងារជំនាញ ការងារប្រចាំការ ប្រចាំបញ្ជា ការងារគ្រប់គ្រងជនបរទេស ចុះស្រង់ស្ថិតិការស្នាក់នៅរបស់ជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជន (FPCS) របស់ការិយាល័យគ្រប់គ្រងជនបរទេស និងការងារសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមលោកវរសេនីយ៍ឯក អ៊ា ភក្តី នាយការិយាល័យគ្រប់គ្រងជនបរទេស លោក-លោកស្រីនាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះផែនការការិយាល័យគ្រប់គ្រងជនបរទេស៕