ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ឡូយ សុផាត ថា កិច្ចប្រជុំជាង១៧ម៉ោងនេះ គ្រាន់តែជាមេរៀនតូចមួយរបស់សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣រដ្ឋសភា ដែលទទួលបន្ទុកជាតំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា-ព្រឹទ្ធសភា រាយការណ៍ «ប្រធានបទវិស័យកសិកម្ម» បានរំលឹករឿងកាលពីឆ្នាំ១៩៨៩។ កាលណោះ ឯកឧត្កម ជាអនុរដ្ឋមន្ត្រីមហាផ្ទៃ ហើយត្រូវបានសម្តេច ហ៊ុន សែន បញ្ជាឱ្យរៀបចំ២វារៈសេនាតូចនគរបាលA៣ ទៅកាន់ខេត្តបាត់ដំបង ក្រោយកងទ័ពវៀតណាមដកចេញ។
ឯកឧត្តម ឡូយ សុផាត បានថ្លែងថា សមាជិកព្រឹទ្ធសភា-រដ្ឋសភា មួយចំនួនធំ ប្រហែលលើកដំបូងបំផុតដែលអង្គុយប្រជុំរហូតដល់ជាង១៧ម៉ោង ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។ សម្រាប់ឯកឧត្តម ឡូយ សុផាត នេះគ្រាន់តែជាមេរៀនតូចមួយប៉ុណ្ណោះរបស់សម្តេច ហ៊ុន សែន។
ជាមួយគ្នានោះ ឯកឧត្តម ឡូយ សុផាត បញ្ជាក់ថា កាលណោះ បាត់ដំបងមានព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរមួយ ដោយមានការវាយប្រហារក្រោមផែនការយុទ្ធសាស្ត្រ «វាយប៉ើងដូចក្រដាស»។ លោកបានធ្វើដំណើរជាង១៧ម៉ោង ជិតចូល១៨ម៉ោងក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង។