ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកប្រទេសជប៉ុន សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងនាំយក បញ្ហានេះដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
កម្ពុជាបាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ប្រកបដោយភាពចាស់ទុំខាងនយោបាយ ការទូតយ៉ាងម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និង មិត្តភាពល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាងរហូតមក។ ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ បូរណភាពដែនដី និង សូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស សូមកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់ រូបភាព របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហិង្សាដោយចេតនា ក្នុងគោលដៅបំបែក បំបាក់សាមគ្គីភាពជាតិរបស់កម្ពុជាយើង។
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកប្រទេសជប៉ុន សូមប្រកាសគាំទ្រ យ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនេះ។