ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។

សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃ
ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក
នេះឡើងវិញតែពេលណាច្រកព្រំដែន
ទាំងអស់ដែលយោធាថៃបិទជាឯកតោ
ភាគីសម្រួលដូចមុនពេលបិទ។
យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច
តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអុីធើណែតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។
នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។