ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មន្ត្រីប៉ូលីសចំនួន៤នាក់បានបាត់បង់ជីវិត និងប៉ូលីសមួយចំនួនទៀតបានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅទីក្រុង Kirkuk ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះទេ ប៉ុន្តែប៉ូលីសជំនាញអ៊ីរ៉ាក់បានសន្និដ្ឋានជំហានដំបូងថា ការបំផ្ទុះគ្រាប់បែកនេះទំនងជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ។
សូមបញ្ជាក់ថា ទីក្រុង Kirkuk គឺជាអតីតទីជម្រករបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះអន្តរជាតិ បានវាយដណ្តើមយកមកវិញកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ដែលទីក្រុងនេះ មិនទាន់មានសន្តិសុខគ្រប់គ្រាន់នៅឡើយទេ ៕


